Wednesday, May 12, 2010


ប្រមុខ​រដ្ឋាភិបាល​អ៊ី​តា​លី​ព្រមព្រៀង​គ្នា​លែងលះ​ជាមួយ​ភរិយា
Share
Diggdel.icio.usGoogleStumble UponFacebookRedditTwitterText Size
NormalLargeExtra Large(ប្រុសកោះ)


ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំ ២០១០


រូបថត​ បរទេស
លោកនាយករដ្ឋមន្រ្តីអ៊ីតាលី និងភរិយា


ទស្សនាវដ្ដី TIMES រាយការណ៍​កាលពីថ្ងៃ​ទី​១០ ឧសភា កន្លង​មកនេះ​ថា ក្រោយ​ការរៀប​ការ​នឹង​គ្នា​បាន​២០​ឆ្នាំ និង​ការ​រស់នៅបែក​គ្នា​អស់​ពេល​១​ឆ្នាំ និង​ការ​ចរចា​គ្នា​អស់ពេល​៦​ខែ ប្រមុខ​រដ្ឋាភិបាល​អ៊ី​តា​លី លោកស៊ី​ល​វី​យ៉ូ ប័​រ​លូ​ស្កូ​នី និង​ភរិយា​ទី​២​របស់ លោកអតីត​តារាលោកស្រី​វ៉ើ​រ៉ូ​នី​កា ឡា​រី​យ៉ូ បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​អំពី​ការ​លែងលះ​ឱ្យ​ដាច់ស្រេច​ហើយ​។

ទោះបីជា​ភាព​លំអិត​នៃ​កិច្ចព្រមព្រៀងនេះ​ពុំ​ត្រូវ​បាន​លាតត្រដាង​ក៏​ដោយ ក៏​លោកស្រី​វ៉ើ​រ៉ូ​នី​កា អាច​រក្សា​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ភូមិគ្រឹះ VILLA BELVEDERE ស្ថិត​នៅ​ក្រុង MACHERIO ជិត​ទីក្រុង​មី​ឡាន ដែល​មានតំលៃ​ប្រមាណ​ជា​៨០​លាន​អឺ​រ៉ូ ។ ក្រៅពី ចំណែក​ភូមិ​គ្រឹះ​នេះ លោកស្រី​បាន​ស្នើការចេញ​ប្រាក់​សំរាប់​អាហារូបត្ថម្ភ​ចំនួន​ប្រមាណ​ជា​៣,៥​លាន​អឺ​រ៉ូ ក្នុង​មួយ​ខែ ដែល​មាន​ខ្ពស់ជាង​សំណើ​របស់​លោក​ប័​រ​លូ​ស្កូ​នី អាយុ​៧៣ឆ្នាំ ដែល​យល់ព្រម​ផ្ដល់​ឱ្យ​អាហារូបត្ថម្ភ​នេះត្រឹម​៣០០.០០០​អឺ​រ៉ូ ក្នុង​មួយ​ខែ ។ អ្នក​ទាំង២​បាន​ជួប​គ្នា​រយៈពេល​ជិត​៥​ម៉ោង ក្នុង​តុលាការ​ក្រុង​មី​ឡាន ហើយ​លទ្ធផល​ដែល​សំរេចបាន​គួរ​ឱ្យ​ពេញចិត្ដ ។ ពេល​ឈ្លោះ​គ្នា លោកស្រី​ឡា​រី​យ៉ូ បាន​ថ្កោលទោស​លោក​ប័​រ​លូ​ស្កូ​នី ដោយ​ប្រកាស​ថា លោក​ប័​រ​លូ​ស្កូ​នី ពុំ​មែន​ជា ស្វាមី​ល្អ ហើ​យ​ល្មោភ​សិច ។ ក៏​ប៉ុន្ដែ​លោក​ប័​រលូ​ស្កូ​នី បាន​បដិសេធ​ថា លោក​ពុំ​មាន​ទំនាក់ទំនង​សិច​ជាមួយ​នារី​មិន​ទាន់​ពេញវ័យឡើយ ។ ចំណែក​លោក​ប័​រ​លូ​ស្កូ​នីវិញ អះអាង​ថា ភរិយា​របស់​លោក​ក៏​មិន​ស្មោះត្រង់ដែរ ដោយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយអង្គរក្ស ។

លោក​ប័​រ​លូ​ស្កូ​នី និង​លោកស្រី​ឡា​រី​យ៉ូ បាន​ស្រលាញ់​គ្នា​កាលពី​៣០​ឆ្នាំ​មុនហើយ មានកូន​ជាមួយ​គ្នា​ម្នាក់​មុន​ពេល​លោក​ប័​រ​លូ ស្កូ​នី លែងលះ​ជាមួយ​ភរិយា​ទី​មួយ លោកស្រី CARLA DELL’ OGLIO ។ ទ្រព្យសម្បត្ដិផ្ទាល់​របស់​លោក​ប័​រ​លូ​ស្កូ​នី មាន​ប្រមាណ​ជា៥​ពាន់​លាន​អឺ​រ៉ូទៅ​៨​ពាន់​លាន​អឺ​រ៉ូ ។ លោក មានកូន​២​នាក់​ជាមួយ​ភរិយា​ទី​មួយ ។ លោកប័​រ​លូ​ស្កូ​នី និង​លោកស្រី​ឡា​រី​យ៉ូ មានកូន​ជាមួយ​គ្នា​៣​នាក់ ៕

No comments:

Post a Comment