Saturday, May 8, 2010

ខ្មែរក្រោមជាសាក្សីរស់ដែលវៀតណាមចាប់ដាក់គុក បានចូលបង្ហាញខ្លួនក្នុងវេទិកាជនជាតិដើមនៅអង្គការសហប្រជាជាតិ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 03 May 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

អតីតអ្នកបួសខ្មែរក្រោម ៣ រូបដែលបានរួចផុតពីការជាប់គុកនៅប្រទេសវៀត ណាមបានចូលបង្ហាញខ្លួនជាសាក្សីរស់​ នៅក្នុងកិច្ចប្រជុំនៃវេទិកាអចិន្ត្រៃយ៍ ស្តីពីជនជាតិដើម លើកទី ៩ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិនាបុរីញ៉ីវយ៉ក កាលពីថ្ងៃច័ន្ទ ទី ២៦ ខែមេសា កន្លងមកនេះ ។

លោក ថាច់ ង៉ុក ថាច់ នាយកប្រតិបត្តិនៃសហព័ន្ធខ្មែរកម្ពុជាក្រោមបានឲ្យដឹងថា អតីតចៅអធិការវត្តភ្នំដិនខាង ជើង នៃខេត្តតាកែវ ទឹម សាខន និងឧទ្ទេសាចារ្យពីររូបទៀតគឺ លោក យ័ញ តូន និង លោក គឹម មឿន ត្រូវបានបង្ហាញខ្លួន នៅក្នុងកិច្ចប្រជុំរបស់ក្រុមយុវជននៃប្រទេសដែលជាសមាជិក ក្នុងទី្វបអាស៊ីនៃអង្គការរបស់ជនជាតិដែលគ្មានអាសនៈតំណាងក្នុងសហប្រជាជាតិហៅកាត់ថា UNPO ដែលបានការទទួលរាក់ទាក់ពីសមាជិកវេទិកានោះផង ។ » អានបន្ថែម »

ខ្មែរ​ក្រោម​ភាគ​ច្រើន​មិន​អាច​ទៅ​លេង​ស្រុក​ពេល​ចូល​ឆ្នាំ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 18 Apr 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ប្រភព​ពី​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ឲ្យ​ដឹង​ថា មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្រោម​តិចតួច​បំផុត​ដែល​បាន​ចូល​ទៅ​កម្សាន្ត​សប្បាយ ​រីក​រាយ ជួប​ជុំ​ញាតិសន្ដាន​របស់​ខ្លួន នៅ​ក្នុង​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុង​កាន់​កាប់​ដោយ​វៀតណាម ឬ​ហៅ​ថា វៀតណាម​ខាង​ត្បូង កាល​ពី​អំឡុង​ពេល​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​ទៅ​នេះ។

អ្នក​ដែល​បាន​ចូល​ទៅ​ដល់​ទី​នោះ​ទៀត​សោត បាន​រាយការណ៍​មក​ថា អាជ្ញាធរ​វៀតណាម បាន​រឹតត្បិត​ដក​ហូត​យក​លិខិត​ឆ្លង​ដែន ហើយ​បាន​ធ្វើ​សកម្មភាព​តាម​ដាន​ជា​ប្រចាំ និង​មិន​ឲ្យ​ស្នាក់​អាស្រ័យ​យូរ​តាម​ចិត្ត​ចង់​ឡើយ។ » អានបន្ថែម »

សួស្តីឆ្នាំថ្មី ឆ្នាំខាល ទោស័ក ព.ស ២៥៥៤

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 17 Apr 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ដំណើរឆ្ពោះទៅកាន់មាតុភូមិ

សូមថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់

យើងខ្ញុំ សូមជំរាបសួរបងប្អូនជនរួមឈាមជាទីគោរពស្នេហា

សួស្តីឆ្នាំថ្មី! ឆ្នាំខាលទោស័ក ព. ស. ២៥៥៤

ឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនិងរៀបចំពិធីគោរពទិវាទទួលទេវតាឆ្នាំថ្មីព្រះនាម មណ្ឌាទេវី ពិធីស្រង់ព្រះ និង លេងល្បែងកំសាន្តប្រពៃណីជាដើមតាមទំនៀមទំលាប់ដូនតារៀងមក ។ ចំណែកនៅកម្ពុជាក្រោមឯណោះវិញ ល្បែងកំសាន្តប្រពៃណីទាំងនោះ មិនមានដូចនៅប្រទេសកម្ពុជាទេដោយសាររបបអណានិគម និងសង្គ្រាមរ៉ាំរៃ បានធ្វើឲ្យប្រពៃណីនិងវប្បធម៌ទាំងនោះរលាយបន្តិចម្តងៗ ។ នេះជាយុទ្ធសាស្រ្តរំលាយពូជសាសន៍ខ្មែររបស់មេ ដឹកនាំយួន ។ » អានបន្ថែម »

សមត្ថកិច្ចឃាត់ខ្លួនក្មេងចែកចាយកាសែតព្រៃនគរម្នាក់

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 07 Apr 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ក្មេង​ចែក​ផ្សាយ​សារព័ត៌មាន​ព្រៃនគរ​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​នគរបាល​ឃាត់​ខ្លួន​សួរ​នាំ​មួយ​រយៈពេល​ខ្លី មុន​នឹង​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី​៥ ខែ​មេសា ឆ្នាំ​២០១០។

ចាងហ្វាង​ការ​ផ្សាយ​នៃ​សារព័ត៌មាន​ព្រៃនគរ លោក លី ឈូន ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ មេសា ថា ការ​ឃាត់​ខ្លួន​ក្មេង​ចែក​ចាយ​កាសែត​ម្នាក់​នោះ បាន​កើត​ឡើង​ដោយសារ​តែ​គាត់​បាន​ចែក​ផ្សាយ​សារព័ត៌មាន​ព្រៃ​នគរ​រហូត​ដល់​ ម៉ោង ៧​យប់។

លោក​មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ក្មេង​ហ្នឹង​គឺ​ខាង​បណ្ដាញ​ សារព័ត៌មាន ​ខ្ញុំ ឱ្យ​ផ្សព្វផ្សាយ​សារព័ត៌មាន​ព្រៃនគរ។ កាសែត​ដែល​ខ្ញុំ​បាន​បោះ​ទៅ​តាម​តូច តាម​ទីផ្សារ​ហើយ​វា​នៅ​សល់ អ៊ីចឹង​ឲ្យ​ក្មេង​ផ្សព្វផ្សាយ​ដើម្បី​ឲ្យ​កម្រៃ​វា​សម្រាប់​រៀន​សូត្រ។ ផ្សព្វផ្សាយ​រហូត​ដល់​ម៉ោង ៧​យប់ សមត្ថកិច្ច​ឃើញ​អ៊ីចឹង​ក៏​បាន​ចាប់​ក្មេង​ហ្នឹង​ទៅ…»» អានបន្ថែម »

ពលរដ្ឋខ្មែរខេត្តព្រះត្រពាំង ប្រតិកម្ម នឹងអាជ្ញាធរយួន ដែលបំពាក់ឧបករណ៍បំពងសម្លេងនៅក្នុងវត្ត ធ្វើឲ្យរំខាន ដល់ការស្វាធ្យាយធម៌ របស់ពុទ្ធបរិស័ទ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 06 Apr 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ថ្មី ៗ នេះអាជ្ញាធរ យួនខេត្ត ព្រះត្រពាំង បានពំពាក់ឧបករណ៍ បំពងសម្លេង នៅតាមវត្តអារាម មួយចំនួន នៅក្នុងខេត្ត ប្រយោជន៍ដើម្បី ផ្សាយបន្តផ្ទាល់នូវកម្មវិធីនានា របស់វិទ្យុផ្សាយសម្លេងក្នុងខេត្ត ។ ជាហេតុធ្វើឲ្យពលរដ្ឋខ្មែរភាគច្រើនប្រតិកម្ម ថាជាការរំខានដល់ការសិក្សា រៀនសូត្តរបស់ព្រះសង្ឃ រំខានដល់ការស្វាធ្យាយធររបស់ព្រះសង្ឃ និងពុទ្ធបរិស័ទទៀតផង ។ ហើយការបំពាក់ ឧបករណ៍នេះទៀតសោត មិនមែនជាករពេញចិត្ត ពេញថ្លើមពីសំណាក់ព្រះសង្ឃ ឬ ពុទ្ធបរិស័ទ ចំណុះជើងវត្តនិមួយ ៗ នោះទេ តែជាការមកបំពាក់ តាមវត្តអារាមរបៀបបង្ខំ តែម្ដង ។ រី ឯ ពុទ្ធបរិស័ទ និងព្រះសង្ឃ ចំណុះជើងវត្តនិមួយ ៗ បានត្រឹមតែនៅស្ងៀមហួសចិត្តតែប៉ុណ្ណោះ ។ » អានបន្ថែម »

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​១​អង្គ​ត្រូវ​វៀតណាម​បង្ខំ​ ឲ្យ​ត្រឡប់​ទៅ​​​ថៃ​វិញ

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 04 Apr 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ក្រុម​នគរបាល​ប្រទេស​វៀតណាម ចំនួន​ប្រមាណ ៣០​នាក់ បាន​ចាប់​ក្រៀក និង​សែង​ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ព្រះ​នាម ថាច់ ​វាសនា ពី​ប្រលាន​យន្តហោះ ក្រុង​ព្រៃនគរ ចូល​ក្នុង​យន្ត​ហោះ​ពាណិជ្ជកម្ម​ថៃ ដើម្បី​បញ្ជូន​ទៅ​ប្រទេស​ថៃ​វិញ។

ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ ដែល​អាជ្ញាធរ​វៀតណាម​បាន​ចាប់​បញ្ជូន​ចេញ​ពី​ទីក្រុង​ព្រៃនគរ ឬ​ទីក្រុង​ហូជីមិញ ប្រទេស​វៀត​ណាម ឲ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ថៃ​វិញ​នោះ កំពុង​តែ​លាក់​ខ្លួន​នៅ​ក្នុង​វត្ត​អារាម​មួយ ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ក្រោយ​ពី​ការ​ចាប់​បញ្ជូន​ថ្មីៗ​នេះ។ » អានបន្ថែម »

វៀតណាមបដិសេធមិនឲ្យព្រះសង្ឃខ្មែរក្រោម១អង្គចូលស្រុក

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 02 Apr 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ព្រះសង្ឃ​ខ្មែរ​​ក្រោម​១​អង្គ ព្រះ​នាម ថាច់ វាសនា ព្រះ​ជន្ម ២៩​ព្រះ​វស្សា ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្ត​ហោះ​ ពី​ក្រុង​បាងកក​ទៅ​កាន់​ក្រុង​ហូជីមិញ ត្រូវ​បាន​ប៉ូលស​វៀតណាម​នៅ​ព្រលាន​យន្តហោះ​​ឃាត់​ខ្លួន នៅ​ថ្ងៃ​ទី​១ មេសា​នេះ និង​បង្ខំ​ឲ្យ​ឡើង​យន្ត​ហោះ​ត្រឡប់​ទៅ​ក្រុង​បាងកក​វិញ។ ព្រះ ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ថាច់ វាសនា បាន​មាន​ព្រះ​ថេរដីកា​តាម​ទូរស័ព្ទ​ពី​ទីក្រុង​ហូជីមិញ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​មក​បួស​រៀន​នៅ​ក្រុង​ភ្នំពេញ ព្រះ​អង្គ​បាន​ចាក​ចេញ​ទៅ​រៀន​បន្ត​វិជ្ជា​នៅ​ក្រុង​បាងកក ប្រទេស​ថៃ រយៈពេល ៣​ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី​១ មេសា​នេះ ព្រះអង្គ​ក៏​បាន​និមន្ត​ចេញ​ពី​បាងកក​ទៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម ដើម្បី​ទៅ​លេង​ស្រុក​កំណើត​នៅ​ភូមិ​ជ្រៃតាស ឃុំ​ដើមជ្រៃ ស្រុក​មាត់សមុទ្រ ខេត្ត​ព្រះត្រពាំង ប្រទេស​វៀតណាម។ » អានបន្ថែម »

ខ្មែរ​ក្រោម​១៧​នាក់​ព្យាយាម​សុំ​សិទ្ធិ​ជន​ភៀស​ខ្លួន​ពី UNHCR

អ្នកបញ្ចូល៖ vokk; ចុះផ្សាយទី 31 Mar 2010; ក្រោមប្រធានបទ​៖ ព័ត៌មាន

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ បាន​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត សុំ​ឲ្យ​អង្គការ UNHCR ទទួល​យក​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់ ដើម្បី​ទៅ​រស់​នៅ​ប្រទេស​ទី​៣ ប៉ុន្តែ​ត្រូវ​បាន​បដិសេធ។

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម ១៧​នាក់ ស្មើ​នឹង ៦​គ្រួសារ នៅ​ថៃ្ង​ច័ន្ទ​នេះ​បាន​សំដែង​ការ​តវ៉ា​ជា​ថ្មី​ទៀត​សុំ​ឲ្យ​ការិយាល័យ​ឧត្ដម ​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប.) ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) ប្រចាំ​នៅ​កម្ពុជា ទទួល​យក​ពួក​គាត់​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់ ដើម្បី​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី​៣ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​មិន​ព្រម​ចេញ​ឯកសារ ឬ​អត្តសញ្ញាណ​ប័ណ្ណ​នានា​ឲ្យ​ពួក​គាត់ ដើម្បី​រស់នៅ​ស្រប​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា។ » អានបន្ថែម »

No comments:

Post a Comment